Alphabet ខិតទៅជិតតម្លៃទីផ្សារ ២ ទ្រីលានដុល្លារ តាមជិតដល់ Apple

ក្រុមហ៊ុនមេរបស់ Google គឺ Alphabet Inc បានខិតកាន់តែជិតក្នុងការចូលរួមជាមួយក្រុមហ៊ុន Apple និង Microsoft នៅក្នុងក្លឹបតម្លៃទីផ្សារ ២ទ្រីលានដុល្លារអាមេរិក ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនយក្សមួយនេះបានកើនឡើង ៨ ភាគរយកាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ។